ព្រះត្រៃបិដក ភាគ ០៧

ឧបាសិកា​នេះ​ ​ជា​ស្រី​មាន​សទ្ធា​ជ្រះថ្លា​មែន​ ​អម្បាល​សាច់​របស់​ខ្លួន​ ​គង់​លះបង់​បាន​ ​ចំណង់បើ​ ​វត្ថុ​តិចតួច​ឯទៀត​ ​ឧបាសិកា​នេះ​ ​នឹង​មិន​ឲ្យ​ដូចម្តេច​បាន​ ​គិត​ដូច្នេះហើយ​ ​ក៏​មានចិត្ត​រីករាយ​ខ្ពស់​ឡើង​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុ​ប្បិ​យ​ឧបាសក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រមទាំង​ព្រះភិក្ខុ​សង្ឃ​ ​និមន្ត​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​ភាវៈ​ស្ងៀម​។​ ​លំដាប់នោះ​ ​សុ​ប្បិ​យ​ឧបាសក​បានដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​សុ​ប្បិ​យ​ឧបាសក​ ​ក៏បាន​តាក់តែង​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឧត្តម​ហើយ​ ​ក៏​ឲ្យ​មនុស្ស​ ​ទៅ​ក្រាបបង្គំទូល​ ​កាល​សមគួរ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពេល​សមគួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​គ្រានោះ​ ​វេលា​ព្រឹក​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ហើយ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​យាង​ទៅកាន់​ផ្ទះ​សុ​ប្បិ​យ​ឧបាសក​ ​លុះ​យាង​ទៅដល់​ហើយ​ ​គង់​លើ​អាសនៈ​ ​ដែលគេ​រៀបចំ​ថ្វាយ​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​។​ ​វេលា​នោះ​ ​សុ​ប្បិ​យ​ឧបាសក​ ​បាន​ចូល​ទៅ​គាល់​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636830094227847096
ទៅកាន់ទំព័រ៖