ព្រះត្រៃបិដក ភាគ ០៧

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឈរ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុ​ប្បិ​យ​ឧបាសក​ ​ឈរ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ថា​ ​នាង​សុ​ប្បិ​យា​នៅក្នុង​ទីណា​។​ ​សុ​ប្បិ​យ​ឧបាសក​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នាង​សុ​ប្បិ​យា​ឈឺ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​បើ​ដូច្នោះ​ ​(​ឲ្យ​)​ ​នាង​សុ​ប្បិ​យា​ចូល​មក​។​ ​សុ​ប្បិ​យ​ឧបាសក​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​នាង​សុ​ប្បិ​យា​ ​មិន​អាច​នឹង​មក​បានទេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ចូរ​គ្រាហ៍​ ​នាំ​យក​មក​។​ ​លំដាប់នោះ​ ​សុ​ប្បិ​យ​ឧបាសក​ ​បាន​គ្រាហ៍​សុ​ប្បិ​យា​ឧបាសិកា​ ​នាំមក​ថ្វាយ​។​ ​និម្មិត្ត​ ​តែ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​(​កាលណា​)​ ​ដំបៅ​របស់​នាង​ ​ដែល​ធំ​ដល់​ម្ល៉ោះ​ ​ក៏​ដុះ​សាច់​ ​សះជា​ ​មាន​សម្បុរ​ល្អ​ ​មាន​រោម​ដុះ​ពេញ​ឡើងវិញ​មួយរំពេច​។​ ​លំដាប់នោះ​ ​សុ​ប្បិ​យ​ឧបាសក​ ​និង​សុ​ប្បិ​យា​ឧបាសិកា​បាន​និយាយ​គ្នា​ថា​ ​អើហ្ន៎​ ​អស្ចារ្យ​ពេក​ណាស់​ ​អើហ្ន៎​ ​ចំឡែក​ពេក​ណាស់​ ​ព្រះ​តថាគត​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​គ្រាន់តែ​ព្រះអង្គ​ ​ទ្រង់​បាន​ទត​ឃើញ​មួយរំពេច​ ​ដំបៅ​ ​ដែល​ធំ​ដល់​ម្ល៉ោះ​ ​ក៏​ដុះ​សាច់​សះជា​ ​មាន​សម្បុរ​ល្អ​ ​មាន​រោម​ដុះ​ពេញ​ឡើងវិញ​ ​(​អ្នក​ទាំងនោះ​)​ ​មានចិត្ត​រីករាយ​ខ្ពស់​ឡើង​ ​ក៏​អង្គាស​ខាទនីយ​ភោជនីយាហារ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636830094501942773
ទៅកាន់ទំព័រ៖