ព្រះត្រៃបិដក ភាគ ០៧

(​បង្អែប​ចំអាប​)​ ​ដ៏​ឆ្ងាញ់​ពី​សារ​ ​ដោយដៃ​ខ្លួនឯង​ ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ដល់​លោក​ប្រកែក​ ​លែង​ទទួល​ទៀត​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះ​ហស្ថ​ ​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​នាំគ្នា​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​បាន​ញុំាង​សុ​ប្បិ​យ​ឧបាសក​ ​និង​សុ​ប្បិ​យា​ឧបាសិកា​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​
 [​១០៧​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​សូម​សាច់​អំពី​សុ​ប្បិ​យា​ឧបាសិកា​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​សួរ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​សូម​សាច់​ ​អំពី​សុ​ប្បិ​យា​ឧបាសិកា​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​បាន​ឲ្យ​គេ​នាំ​យក​សាច់​មក​ហើយ​ឬនៅ​។​ ​ភិក្ខុ​នោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​បាន​ឲ្យ​គេ​នាំ​យក​សាច់​នោះ​មក​ហើយ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636830094871093887
ទៅកាន់ទំព័រ៖