ព្រះត្រៃបិដក ភាគ ០៧
សាសនានេះ សិក្ខមានាមានជម្ងឺ។ បើសិក្ខមានានោះ បញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានជម្ងឺ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសិក្ខមានានោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសិក្ខមានាបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងស្វែងរកគិលានភត្ត ឬនឹងស្វែងរកគិលានុបដ្ឋាកភត្ត ឬនឹងស្វែងរកគិលានភេសជ្ជៈ ឬនឹងសួរជម្ងឺ ឬនឹងបម្រើជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុកកើតឡើងដល់សិក្ខមានាហើយ។បេ។ សេចក្តីរង្កៀសកើតឡើងហើយ។ ទិដ្ឋិខុសកើតឡើងហើយ។ សិក្ខាកម្រើក (គឺដាច់សិក្ខាសម្មតិ)ហើយ។ បើសិក្ខមានានោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ឥឡូវសិក្ខារបស់ខ្ញុំករុណាកម្រើកហើយ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសិក្ខមានានោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសិក្ខមានាបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញ
ID: 636829967851598788
ទៅកាន់ទំព័រ៖