ព្រះត្រៃបិដក ភាគ ០៧

ក៏​នាំគ្នា​ឆាន់​សាច់​ដំរី​។​ ​ពួក​មនុស្ស​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណ​សក្យ​បុត្រ​ ​មិនសមបើ​នឹង​ហ៊ាន​ឆាន់​សាច់​ដំរី​សោះ​ ​ដំរី​ក៏​ជា​អង្គ​ ​(​យាន​)​ ​របស់​ស្តេច​ ​បើ​ស្តេច​ទ្រង់​ជ្រាប​ ​មុខ​ជា​ខ្ញាល់​ ​នឹង​ភិក្ខុ​ទាំងនោះ​មិនខាន​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​ដំរី​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​(​មាន​)​ ​សេះ​របស់​ស្តេច​ស្លាប់​ជាច្រើន​។​ ​ចួនជា​វេលា​ស្រុក​អត់បាយ​ ​មនុស្ស​ទាំងឡាយ​ ​នាំគ្នា​ស៊ីសាច់​សេះ​ ​ក៏បាន​ប្រគេន​សាច់​សេះ​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នាំគ្នា​ឆាន់​សាច់​សេះ​។​ ​ពួក​មនុស្ស​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណ​សក្យ​បុត្រ​ ​មិនសមបើ​ ​នឹង​ហ៊ាន​ឆាន់​សាច់​សេះ​ទេ​ ​ព្រោះ​សេះ​ជា​អង្គ​ ​(​យាន​)​ ​របស់​ស្តេច​ដែរ​ ​បើ​ស្តេច​ទ្រង់​ជ្រាប​ ​មុខ​ជា​ខ្ញាល់​ ​នឹង​ភិក្ខុ​ទាំងនោះ​មិនខាន​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​សេះ​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​វេលា​ស្រុក​អត់បាយ​ ​មនុស្ស​ទាំងឡាយ​ ​នាំគ្នា​ស៊ីសាច់​ឆ្កែ​ ​ក៏បាន​ប្រគេន​សាច់​ឆ្កែ​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ត្រាច់​ទៅ
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636830095525711329
ទៅកាន់ទំព័រ៖