ព្រះត្រៃបិដក ភាគ ០៧

បិណ្ឌបាត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នាំគ្នា​ឆាន់​សាច់​ឆ្កែ​។​ ​ពួក​មនុស្ស​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណ​សក្យ​បុត្រ​ ​មិនសមបើ​ ​នឹង​ហ៊ាន​ឆាន់​សាច់​ឆ្កែ​សោះ​ ​ព្រោះ​ឆ្កែ​ ​ជា​សត្វ​គួរ​ខ្ពើមរអើម​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​ឆ្កែ​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពេល​ស្រុក​អត់បាយ​ ​មនុស្ស​ទាំងឡាយ​ ​ស៊ីសាច់​ពស់​ ​ក៏បាន​ប្រគេន​សាច់​ពស់​ ​ដល់​ពួក​ភិក្ខុ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​នាំគ្នា​ឆាន់​សាច់​ពស់​។​ ​ពួក​មនុស្ស​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណ​សក្យ​បុត្រ​ ​មិនសមបើ​ ​នឹង​ហ៊ាន​ឆាន់​សាច់​ពស់​សោះ​ ​ព្រោះ​ពស់​ជា​សត្វ​គួរ​ខ្ពើមរអើម​។​ ​ចំណែកខាង​ស្តេច​នាគ​ ​ឈ្មោះ​សុប​ស្ស​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​សុប​ស្ស​នាគរាជ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នាគ​ទាំងឡាយ​ ​ជា​សត្វ​គ្មាន​សទ្ធា​ ​គ្មាន​សេចក្តី​ជ្រះថ្លា​ទេ​ ​ក្រែង​ពួក​នាគ​ទាំងនោះ​ ​បៀតបៀន​ភិក្ខុ​ទាំងឡាយ​ខ្លះ​មិនខាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ ​សូមកុំ​ឲ្យ​លោកម្ចាស់​ទាំងឡាយ​ ​ឆាន់​សាច់​ពស់​ឡើយ​។​ ​លំដាប់នោះ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636830095808547507
ទៅកាន់ទំព័រ៖