ព្រះត្រៃបិដក ភាគ ០៧

ព្រះមានព្រះភាគ​ ​ញុំាង​សុប​ស្ស​នាគរាជ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​។​ ​លុះ​សុប​ស្ស​នាគរាជ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ហើយ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​ពស់​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ព្រាន​សម្លាប់សត្វ​សីហៈ​ហើយ​ ​ស៊ីសាច់​សីហៈ​ ​ក៏បាន​ប្រគេន​សាច់​សីហៈ​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​។​ ​ពួក​ភិក្ខុ​ឆាន់​សាច់​សីហៈ​ហើយ​ ​ក៏​ទៅ​នៅក្នុង​ព្រៃ​។​ ​ពួក​សត្វ​សីហៈ​ ​ធុំក្លិន​សាច់​សីហៈ​ ​ក៏​សម្លាប់​ភិក្ខុ​ជាច្រើន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​សីហៈ​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ព្រាន​សម្លាប់​ខ្លាធំ​ ​ហើយ​ស៊ីសាច់​ខ្លាធំ​ ​ក៏បាន​ប្រគេន​សាច់​ខ្លាធំ​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​។​ ​ពួក​ភិក្ខុ​ឆាន់​សាច់​ខ្លាធំ​ហើយ​ ​ទៅ​នៅក្នុង​ព្រៃ​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636830096064372139
ទៅកាន់ទំព័រ៖