ព្រះត្រៃបិដក ភាគ ០៧

ពួក​ខ្លាធំ​ ​បាន​ធុំក្លិន​សាច់​ខ្លាធំ​ ​ក៏​សម្លាប់​ភិក្ខុ​ជាច្រើន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​ខ្លាធំ​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ព្រាន​សម្លាប់​ខ្លាដំបង​ ​ហើយ​ស៊ីសាច់​ខ្លាដំបង​ ​ក៏បាន​ប្រគេន​សាច់​ខ្លាដំបង​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​។​ ​ពួក​ភិក្ខុ​ឆាន់​សាច់​ខ្លាដំបង​ហើយ​ ​ក៏​ទៅ​នៅក្នុង​ព្រៃ​។​ ​ពួក​ខ្លាដំបង​ ​បាន​ធុំក្លិន​សាច់​ខ្លាដំបង​ ​ក៏​សម្លាប់​ភិក្ខុ​ជាច្រើន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​ខ្លាដំបង​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ព្រាន​សម្លាប់​ខ្លាឃ្មុំ​ ​ហើយ​ស៊ីសាច់​ខ្លាឃ្មុំ​ ​ក៏បាន​ប្រគេន​សាច់​ខ្លាឃ្មុំ​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​។​ ​ពួក​ភិក្ខុ​ឆាន់​សាច់​ខ្លាឃ្មុំ​ហើយ​ ​ក៏​ទៅ​នៅក្នុង​ព្រៃ​។​ពួក​ខ្លាឃ្មុំ​ ​បាន​ធុំក្លិន​សាច់​ខ្លាឃ្មុំ​ហើយ​ ​ក៏​សម្លាប់​ភិក្ខុ​ជាច្រើន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​ខ្លាឃ្មុំ​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ព្រាន​សម្លាប់សត្វ​ឆ្កែព្រៃ​ ​ហើយ​ស៊ីសាច់​ឆ្កែព្រៃ​ ​ក៏បាន​ប្រគេន​សាច់​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636830096351028535
ទៅកាន់ទំព័រ៖