ព្រះត្រៃបិដក ភាគ ០៧

ឆ្កែព្រៃ​ ​ដល់​ពួក​ភិក្ខុ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ឆាន់​សាច់​ឆ្កែព្រៃ​ហើយ​ ​ក៏​ទៅ​នៅក្នុង​ព្រៃ​។​ ​ពួក​ឆ្កែព្រៃ​ ​បាន​ធុំក្លិន​សាច់​ឆ្កែព្រៃ​ហើយ​ ​ក៏​សម្លាប់​ភិក្ខុ​ជាច្រើន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​ឆ្កែព្រៃ​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​

​ចប់​ ​សុ​ប្បិ​យ​ភាណវារៈ​ ​ទី២​។​


 [​១០៩​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ទៀត​ក្រុង​ពារាណសី​ ​សមគួរ​តាម​ព្រះ​អធ្យាស្រ័យ​ហើយ​ ​ក៏​យាង​ចេញទៅ​កាន់​ចារិក​នៃ​អន្ធ​ក​វិន្ទ​ប្រទេស​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ ​ប្រមាណ​មួយ​ពាន់​ពីរ​រយ​ហាសិប​រូប​។​ ​សម័យ​នោះ​ឯង​ ​ពួក​មនុស្ស​អ្នកជនបទ​ ​បាន​ផ្ទុក​អម្បិល​ខ្លះ​ ​ប្រេង​ខ្លះ​ ​អង្ករ​ខ្លះ​ ​ខាទ​នីយៈ​ខ្លះ​ ​ក្នុង​រទេះ​ទាំងឡាយ​ ​ហើយក៏​បរ​ទៅ​តា​មក្រោយៗ​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​។​ ​ពួក​មនុស្ស​អ្នក​ស៊ី​ដែល​ប្រមាណ​ប្រាំ​រយ​នាក់​ ​ក៏​គិត​គ្នា​ថា​ ​(​បើ​)​ ​ពួក​យើង​បាន​លំដាប់​(​វេន​)​ ​នៃ​ភត្ត​ក្នុង​កាលណា​ ​នឹង​ធ្វើ​ភត្ត​ក្នុង​កាលនោះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​តាមលំដាប់​ ​ក៏បាន​ដល់ទៅ​អន្ធ​ក​វិន្ទ​ប្រទេស​នោះ​។​ ​លំដាប់នោះ​ ​កាល​ព្រាហ្មណ៍​ម្នាក់​មិនបាន​លំដាប់​(​វេន​)​នៃ​ភត្ត​ ​ក៏​មាន​សេចក្តី​រិះគិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​បាន​ដើរតាម​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636830096697268338
ទៅកាន់ទំព័រ៖