ព្រះត្រៃបិដក ភាគ ០៧

ជាង២ខែ​ហើយ​ ​ដោយ​ប៉ង​ថា​ ​បើ​អាត្មាអញ​បាន​លំដាប់​(​វេន​)​ ​នៃ​ភត្ត​ក្នុង​កាលណា​ ​នឹង​ធ្វើ​ភត្ត​ក្នុង​កាលនោះ​ ​ឥឡូវ​លំដាប់​(​វេន​)​នៃ​ភត្ត​ ​អាត្មាអញ​មិនទាន់​បាន​នៅឡើយ​ ​ខ្លួន​អញ​ទៀតសោត​ក៏​តែម្នាក់ឯង​ ​ទាំង​ប្រយោជន៍​ខាង​ឃរាវាស​របស់​អាត្មាអញ​ទៀត​ ​ក៏​សាបសូន្យ​ទៅជា​ច្រើន​ ​បើ​ដូច្នោះ​ ​មានតែ​គួរ​អាត្មាអញ​ទៅ​ត្រួតមើល​រោង​ភត្ត​ ​វត្ថុ​ណា​គ្មាន​ក្នុង​រោង​ភត្ត​ ​អាត្មាអញ​ក៏​នឹង​តាក់តែង​នូវ​វត្ថុ​នោះ​។​ ​វេលា​ដែល​ព្រាហ្មណ៍​នោះ​ទៅ​មើល​រោង​ភត្ត​ ​ក៏​មិនឃើញ​វត្ថុ​ពីរ​យ៉ាង​ ​គឺ​បបរ​និង​នំ​មាន​រសផ្អែម​ឡើយ​(​១​)​ ​។​ ​ទើប​ព្រាហ្មណ៍​នោះ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​កាល​ខ្ញុំករុណា​មិនបាន​លំដាប់​(​វេន​)​ ​នៃ​ភត្ត​ក្នុង​ទីនេះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដើរតាម​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ជាង២ខែ​ហើយ​ ​ដោយ​ប៉ង​ថា​ ​(​បើ​)​អាត្មាអញ​បាន​លំដាប់​(​វេន​)​ ​នៃ​ភត្ត​ក្នុង​ពេលណា​ ​នឹង​ធ្វើ​ភត្ត​ក្នុង​ពេលនោះ​ ​ឥឡូវ​អាត្មាអញ​មិនទាន់​បាន​លំដាប់​(​វេន​)​នៃ​ភត្ត​នៅឡើយ​ ​ខ្លួន​អញ​ទៀតសោត​ក៏​តែម្នាក់ឯង​ ​ទាំង​ប្រយោជន៍​ខាង​ឃរាវាស​របស់​អាត្មាអញ​ទៀត​ ​ក៏​សាបសូន្យ​ទៅជា​ច្រើន​ ​បើ​ដូច្នោះ​ ​មានតែ​គួរ​អាត្មាអញ​ទៅ​ត្រួតមើល​រោង​ភត្ត​ ​វត្ថុ​ណា​គ្មាន​ក្នុង​រោង​ភត្ត​ ​អាត្មាអញ​នឹង​តាក់តែង​
​(​១​)​ ​ក្នុង​ដីកា​ថា​ ​នំ​ដែលគេ​លាយ​ដោយ​វត្ថុ​ ​មាន​ស្ករ​ជាដើម​។​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636830097109001888
ទៅកាន់ទំព័រ៖