ព្រះត្រៃបិដក ភាគ ០៧

នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ក្នុង​ការ​សមាទាន​សិក្ខា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​សិក្ខមានា​ប្រាថ្នា​នឹង​ឧបសម្បទា​។​ ​បើ​សិក្ខមានា​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំ​ប្រាថ្នា​នឹង​ឧបសម្បទា​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​សិក្ខមានា​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​សិក្ខមានា​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ឬ​នឹង​សូត្រ​ ​(​កម្មវាចា​)​ ​ឬ​នឹងជា​គណបូរកៈ​ ​ក្នុង​ឧបសម្បទា​កម្ម​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​សាមណេរ​ឈឺ​។​ ​បើ​សាមណេរ​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំករុណា​ឈឺ​ ​សូម​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​សាមណេរ​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​សាមណេរ​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ជួយ​ស្វែងរក​គិលានភត្ត​ក្តី​ ​ស្វែងរក​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636829968115653891
ទៅកាន់ទំព័រ៖