ព្រះត្រៃបិដក ភាគ ០៧

ភោជ​នីយៈ​ ​ដ៏​ឧត្តម​ ​ដោយដៃ​នៃ​ខ្លួន​ ​ឲ្យ​ឆ្អែត​ ​ស្កប់ស្កល់​ ​ត្រាតែ​លោក​ប្រកែក​ ​លែង​ទទួល​ទៀត​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះ​ហស្ថ​ទៅ​ក្នុង​បាត្រ​ហើយ​ ​(​មហាមាត្យ​)​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​យាង​ចេញទៅ​។​ ​ឯ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យាង​ចេញទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​កើត​សេចក្តី​រង្កៀស​ ​និង​សេចក្តី​ក្តៅក្រហាយ​ថា​ ​អាត្មាអញ​ ​ឥត​លាភ​ទេតើ​ ​លាភ​របស់​អាត្មាអញ​ ​គ្មានសោះ​ទេ​ហ្ន៎​ ​ទាំង​អត្តភាព​ជា​មនុស្ស​សោត​ ​ក៏​អាត្មាអញ​បាន​ដោយ​កម្រ​ ​មិនមែន​អាត្មាអញ​បាន​ដោយ​ងាយ​ទេ​ ​(​ឥឡូវ​)​ ​អាត្មាអញ​ ​ខឹង​ ​តូចចិត្ត​ ​ប្រាថ្នា​នឹង​ចោទ​ ​បាន​ដាក់បាត្រ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ពេញ​ ​ហើយ​ដើរចៀស​ចេញទៅ​ ​និយាយ​ថា​ ​លោក​ទាំងឡាយ​ ​ចូរ​ឆាន់​ក្តី​ ​នាំ​យក​ទៅ​ក្តី​ ​(​ក៏​តាមចិត្តចុះ​)​ ​កម្ម​ដែល​អាត្មាអញ​ ​សន្សំ​មក​ជាច្រើន​ហើយ​ ​(​នេះ​)​ ​នឹងជា​បុណ្យ​ ​ឬ​ជា​បាប​ហ្ន៎​។​ ​ឯ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636830098879833174
ទៅកាន់ទំព័រ៖