ព្រះត្រៃបិដក ភាគ ០៧

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យាង​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ក្នុង​វេលា​នេះ​ ​ខ្ញុំ​ព្រះអង្គ​ក៏​មាន​សេចក្តី​រង្កៀស​ ​និង​សេចក្តី​ក្តៅក្រហាយ​ថា​ ​អាត្មាអញ​ ​ឥត​លាភ​ទេតើ​ ​លាភ​របស់​អាត្មាអញ​ ​គ្មានសោះ​ទេ​ហ្ន៎​ ​ទាំង​អត្តភាព​ជា​មនុស្ស​សោត​ ​ក៏​អាត្មាអញ​បាន​ដោយ​កម្រ​ ​មិនមែន​អាត្មាអញ​បាន​ដោយ​ងាយ​ទេ​ ​(​ឥឡូវ​)​ ​អាត្មាអញ​ ​ខឹង​ ​អន់ចិត្ត​ ​ប្រាថ្នា​នឹង​ចោទ​ ​បាន​ដាក់បាត្រ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ពេញ​ហើយ​ ​ដើរចៀស​ចេញទៅ​ ​និយាយ​ថា​ ​លោក​ទាំងឡាយ​ ​ចូរ​ឆាន់​ក្តី​ ​នាំ​យក​ទៅ​ក្តី​ ​(​ក៏​តាមចិត្តចុះ​)​ ​កម្ម​ដែល​អាត្មាអញ​ ​បាន​សន្សំ​មក​ជាច្រើន​ហើយ​ ​(​នេះ​)​ ​នឹងជា​បុណ្យ​ ​ឬ​ជា​បាប​ហ្ន៎​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កម្ម​ដែល​ខ្ញុំ​ព្រះអង្គ​បាន​សន្សំ​មក​ជាច្រើន​ហើយ​ ​(​នេះ​)​ ​តើ​នឹងជា​បុណ្យ​ ​ឬ​ជា​បាប​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដែល​អ្នក​បាន​និមន្ត​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ដោយ​ចំណែក​ណា​ ​ចំណែក​ដែល​អ្នក​បាន​សន្សំ​ហើយ​នោះ​ ​ក៏​ជា​បុណ្យ​យ៉ាងច្រើន​ ​គ្រាប់​បាយ​មួយ​គ្រាប់​ៗ​របស់​អ្នក​ ​ដែល​ភិក្ខុ​មួយ​រូប​ៗ​ ​ទទួល​ហើយ​ ​ដោយ​ចំណែក​ណា​ ​ចំណែក​ដែល​អ្នក​បាន​សន្សំ​នោះ​ ​ក៏​ជា​បុណ្យ​យ៉ាងច្រើន​ហើយ​ ​ឈ្មោះថា​ ​អ្នកឯង​ប្រារព្ធ​យក​ឋានសួគ៌​ហើយ​។​ ​ឯ​មហាមាត្យ​ ​អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី​នោះ​ ​ក៏​គិតថា​ ​ប្រហែលជា​លាភ​របស់​អាត្មាអញ​ហើយ​ ​ប្រហែល​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636830099139598032
ទៅកាន់ទំព័រ៖