ព្រះត្រៃបិដក ភាគ ០៧

ជា​អាត្មាអញ​ ​បាន​អត្តភាព​ ​ជា​មនុស្ស​ល្អ​ហើយ​ ​ប្រហែលជា​អាត្មាអញ​ ​បាន​សន្សំ​បុណ្យ​ជាច្រើន​ហើយ​ ​ប្រហែលជា​ឈ្មោះថា​ ​អាត្មាអញ​ប្រារព្ធ​យក​ឋានសួគ៌​ហើយ​ ​ក៏​មានចិត្ត​រីករាយ​ ​ស្រស់ស្រាយ​ឡើង​ ​ក្រោក​ចាក​អាសនៈ​ ​ហើយ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចៀសចេញ​ទៅ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ត្រាស់​សួរ​ ​ចំពោះ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​គេ​បាន​និមន្ត​ពួក​ភិក្ខុ​ទៅ​ក្នុង​ត្រកូល​ដទៃ​ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​នៅ​ឆាន់​បបរ​ភោជ្ជ​ ​របស់​ត្រកូល​ឯទៀត​វិញ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​បាន​និមន្ត​ក្នុង​ត្រកូល​ដទៃ​ហើយ​ ​មិនសមបើ​នឹង​ទៅ​ឆាន់​បបរ​ភោជ្ជ​ ​របស់​ត្រកូល​ឯទៀត​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ទ្រង់​តិះដៀល​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទទួល​និមន្ត​ក្នុង​ត្រកូល​ដទៃ​ហើយ​ ​មិន​ត្រូវ​ឆាន់​បបរ​ភោជ្ជ​ ​របស់​ត្រកូល​ឯទៀត​ទេ​ ​ភិក្ខុ​ណា​ឆាន់​ ​ត្រូវ​វិនយ​ធរ​ឲ្យ​ភិក្ខុ​នោះ​ធ្វើតាម​ធម៌​ ​(​គឺ​ឲ្យ​សំដែង​អាបត្តិ​ចេញ​)​។​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636830099377401633
ទៅកាន់ទំព័រ៖