ព្រះត្រៃបិដក ភាគ ០៧

ខ្ញុំ​ព្រះអង្គ​បាន​យក​ក្អម​ស្ករអំពៅ​មក​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ក​ច្ចា​ន​ ​បើ​ដូច្នោះ​ ​អ្នកឯង​ចូរ​ប្រគេន​ស្ករអំពៅ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ចុះ​។​ ​វេល​ដ្ឋ​ក​ច្ចា​ន​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ប្រគេន​ស្ករអំពៅ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​រួច​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ប្រគេន​ស្ករអំពៅ​ ​ដល់​ពួក​ភិក្ខុ​រួចហើយ​ ​ឥឡូវ​ ​ស្ករអំពៅ​នេះ​ ​នៅសល់​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​ខ្ញុំ​ព្រះអង្គ​នឹង​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ក​ច្ចា​ន​ ​បើ​ដូច្នោះ​ ​អ្នកឯង​ ​ចូរ​ប្រគេន​ស្ករអំពៅ​ ​ដល់​ពួក​ភិក្ខុ​ ​ដរាបដល់​អស់ចំណង់​ចុះ​។​ ​វេល​ដ្ឋ​ក​ច្ចា​ន​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ប្រគេន​ស្ករអំពៅ​ ​ដល់​ពួក​ភិក្ខុ​ ​ដរាបដល់​អស់ចំណង់​ ​រួច​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ប្រគេន​ស្ករអំពៅ​ ​ដល់​ពួក​ភិក្ខុ​ ​ដរាបដល់​អស់ចំណង់​ហើយ​ ​តែ​ស្ករអំពៅ​នេះ​ ​នៅសល់​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ក​ច្ចា​ន​ ​បើ​ដូច្នោះ​ ​អ្នកឯង​ ​ចូរ​ឲ្យ​ពួក​ភិក្ខុ​ឆាន់​ឆ្អែត​ ​ស្កប់ស្កល់​ ​ដោយ​ស្ករអំពៅ​ទាំងឡាយ​ចុះ​។​ ​វេល​ដ្ឋ​ក​ច្ចា​ន
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636830099916982496
ទៅកាន់ទំព័រ៖