ព្រះត្រៃបិដក ភាគ ០៧

ទទួល​ព្រះបន្ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​បាន​ញុំាង​ពួក​ភិក្ខុ​ឲ្យ​ឆ្អែត​ ​ស្កប់ស្កល់​ ​ដោយ​ស្ករអំពៅ​ទាំងឡាយ​។​ ​ភិក្ខុ​ពួក​ខ្លះ​ ​ដាក់​ពេញ​បាត្រ​ ​ក៏​មាន​ ​វេច​នឹង​សម្ព​ត់​តម្រងទឹក​ក៏​មាន​ ​ដាក់​ពេញ​ថង់យាម​ក៏​មាន​។​ ​លុះ​វេល​ដ្ឋ​ក​ច្ចា​ន​ ​បាន​ឲ្យ​ពួក​ភិក្ខុ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ស្ករអំពៅ​ទាំងឡាយ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ឲ្យ​ពួក​ភិក្ខុ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ស្ករអំពៅ​ទាំងឡាយ​ហើយ​ ​តែថា​ ​ស្ករអំពៅ​នេះ​ ​ក៏​នៅសល់​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​ខ្ញុំ​ព្រះអង្គ​នឹង​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ក​ច្ចា​ន​ ​បើ​ដូច្នោះ​ ​អ្នកឯង​ ​ចូរ​ឲ្យ​ស្ករអំពៅ​ ​ដល់​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​ផង​ចុះ​។​ ​វេល​ដ្ឋ​ក​ច្ចា​ន​ ​បាន​ទទួល​ព្រះបន្ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ឲ្យ​ស្ករអំពៅ​ ​ដល់​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​ ​រួច​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ឲ្យ​ស្ករអំពៅ​ ​ដល់​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​ហើយ​ ​តែថា​ ​ស្ករអំពៅ​នេះ​ ​នៅសល់​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​ខ្ញុំ​ព្រះអង្គ​នឹង​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ក​ច្ចា​ន​ ​បើ​ដូច្នោះ​ ​អ្នកឯង​ ​ចូរ​ឲ្យ​ស្ករអំពៅ​ ​ដល់​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636830100188007997
ទៅកាន់ទំព័រ៖