ព្រះត្រៃបិដក ភាគ ០៧

ដរាបដល់​អស់ចំណង់​ចុះ​។​ ​វេល​ដ្ឋ​ក​ច្ចា​ន​ ​បាន​ទទួល​ព្រះបន្ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​ឲ្យ​ស្ករអំពៅ​ ​ដល់​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​ ​ដរាបដល់​អស់ចំណង់​ ​រួច​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ឲ្យ​ស្ករអំពៅ​ ​ដល់​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​ ​ដរាបដល់​អស់ចំណង់​ហើយ​ ​តែថា​ ​ស្ករអំពៅ​នេះ​ ​ក៏​នៅសល់​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​ខ្ញុំ​ព្រះអង្គ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ក​ច្ចា​ន​ ​បើ​ដូច្នោះ​ ​អ្នកឯង​ ​ចូរ​ឲ្យ​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ស្ករអំពៅ​ទាំងឡាយ​ចុះ​។​ ​វេល​ដ្ឋ​ក​ច្ចា​ន​ ​បាន​ទទួល​ព្រះបន្ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ឲ្យ​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​ ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ស្ករអំពៅ​ទាំងឡាយ​។​ ​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​ខ្លះ​ ​ដាក់​ពេញ​ក្រឡ​ក៏​មាន​ ​ដាក់​ពេញ​ក្អម​ក៏​មាន​ ​វេច​នឹង​សម្ព​ត់​កម្រាល​ក៏​មាន​ ​ដាក់​ពេញ​ថ្នក់​ក៏​មាន​។​ ​លំដាប់នោះ​ ​វេល​ដ្ឋ​ក​ច្ចា​ន​ ​បាន​ឲ្យ​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​ ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ស្ករអំពៅ​ទាំងឡាយ​ ​រួច​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ឲ្យ​ពួក​មនុស្ស​ ​អ្នក​ស៊ី​ដែល​ ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ស្ករអំពៅ​ទាំងឡាយ​ហើយ​ ​តែថា​ ​ស្ករអំពៅ​នេះ​ ​នៅសល់​ច្រើន​ ​បពិត្រ​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636830100444222652
ទៅកាន់ទំព័រ៖