ព្រះត្រៃបិដក ភាគ ០៧
ព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គនឹងត្រូវប្រតិបត្តិដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន ក្នុងលោក ព្រមទាំងទេវតា ព្រមទាំងមារ ព្រមទាំងព្រហ្ម ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្ស តថាគត មិនដែលឃើញអ្នកណាមួយឆាន់ស្ករអំពៅហើយ ស្ករអំពៅនោះ រលួយទៅដោយស្រួលទេ វៀរលែងតែតថាគត ឬសាវករបស់តថាគតប៉ុណ្ណោះ ម្នាលកច្ចាន បើដូច្នោះ ចូរអ្នកឯង ចោលស្ករអំពៅនោះ ទៅក្នុងទីដែលគ្មានស្មៅស្រស់ ឬចាក់ចោលទៅក្នុងទឹក ដែលគ្មានសត្វក៏បាន។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចាក់ចោលស្ករអំពៅនោះ ទៅក្នុងទឹកដែលគ្មានសត្វ។ ឯស្ករអំពៅដែលវេលដ្ឋកច្ចានដាក់ចុះទៅក្នុងទឹកនោះ ក៏លាន់ឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែងឡើងដេរដាស គួរនាដូចជាផាលនង្គ័ល នៅហាលថ្ងៃអស់មួយថ្ងៃហើយ បុគ្គលដាក់ចុះទៅក្នុងទឹក រមែងឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែងឡើងដេរដាស យ៉ាងណាមិញ ស្ករអំពៅនោះ ដែលបុគ្គលដាក់ចុះទៅក្នុងទឹកហើយ រមែងឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែងឡើងដេរដាស ដូច្នោះដែរ។ លំដាប់នោះឯង វេលដ្ឋកច្ចាន មានសេចក្តីស្លុតចិត្ត កើតព្រឺព្រួចអស់ទាំងរោម ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ
ID: 636830100700647319
ទៅកាន់ទំព័រ៖