ព្រះត្រៃបិដក ភាគ ០៧
រួចអង្គុយនៅក្នុងទីសមគួរ។ លុះវេលដ្ឋកច្ចាន អង្គុយនៅក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា គឺទ្រង់ប្រកាសអំពីទាន១ អំពីសីល១ អំពីស្ថានសួគ៌១ អំពីទោសដ៏លាមកសៅហ្មង របស់កាមទាំងឡាយ១ និងអានិសង្ស ក្នុងការចេញចាកកាម១។ វេលាណា ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា វេលដ្ឋកច្ចាន មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តស្រស់ស្រាយឡើង មានចិត្តជ្រះថ្លា វេលានោះ ក៏ទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងប្រកាសចំពោះព្រះអង្គឯង គឺទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ គួរនាដូចជាសម្ពត់សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ដោយល្អ យ៉ាងណាមិញ ឯវេលដ្ឋកច្ចាន ក៏បានកើតធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកគ្រឿងសៅហ្មង លើអាសនៈនោះឯង ដូច្នេះថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតិទាំងអស់នោះ ក៏តែងរលត់ទៅវិញ ជាធម្មតា យ៉ាងនោះដែរ។ គ្រាដែលវេលដ្ឋកច្ចាន បានឃើញសច្ចធម៌ហើយ បានដល់សច្ចធម៌ហើយ បានដឹងច្បាស់សច្ចធម៌ហើយ បានយាងចុះកាន់សច្ចធម៌ហើយ បានឆ្លងវិចិកិច្ឆា កំចាត់បង់នូវសេចក្តីងឿងឆ្ងល់ ដល់នូវភាវៈជាអ្នកក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ
ID: 636830100948541497
ទៅកាន់ទំព័រ៖