ព្រះត្រៃបិដក ភាគ ០៧

បូណ៌មី​ខែ​អាសាធ​ ​(​គឺ​ថ្ងៃ១រោច​ខែ​អាសាធ​)​ ​ភិក្ខុ​គួរ​ចូ​លប​ច្ឆិ​មិ​កា​វស្សា​ក្នុង​ថ្ងៃ​ដែល​កន្លង​ហួស១ខែ​អំពី​ថ្ងៃពេញបូណ៌​មី​ខែ​អាសាធ​ ​(​គឺ​ថ្ងៃ១រោច​ ​ខែ​ស្រា​ពណ៌​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថ្ងៃ​ចូលវស្សា​មានតែ​ពីរ​យ៉ាងនេះ​ឯង​។​
 [​៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បាន​ចូលវស្សា​ហើយ​ ​ក៏​ចេញ​ដើរទៅ​កាន់​ចារិក​ក្នុង​កណ្តាល​វស្សា​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះ​ដៀស​ ​បន្តុះ​បង្អាប់​ដូច​ក្នុង​គ្រាមុន​នោះ​ទៀត​ថា​ ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​ ​មិនសមបើ​នឹង​ដើរទៅ​កាន់​ចារិក​អស់​ហេមន្តរដូវ​ខ្លះ​ ​អស់​គិម្ហរដូវ​ខ្លះ​ ​អស់​វស្សានរដូវ​ខ្លះ​ ​ដើរ​ជាន់​ស្មៅ​ស្រស់​ទាំងឡាយ​ ​បៀតបៀន​វត្ថុ​ដែល​មានជីវិត​ ​មាន​ឥន្ទ្រិយ​តែមួយ​ ​ញុំាង​ពួក​សត្វ​តូច​ៗ​ជាច្រើន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​សោះ​ ​យ៉ាងដូច​ជាពួក​តិរ្ថិយ​ដទៃ​នេះ​ ​ដែល​ពោល​ធម៌​អាក្រក់​ ​ម្តេច​គង់​នឹង​សម្ងំ​ឈប់សម្រាក​នៅចាំ​វស្សា​ ​អស់ទាំង​ពួក​សត្វស្លាប​នេះ​ទៀតសោត​ ​ក៏​ធ្វើ​សំបុក​ទាំងឡាយ​ទុក​នៅ​លើ​ចុងឈើ​ទាំងឡាយ​ ​ហើយនឹង​សម្ងំ​នៅចាំ​វស្សា​ដូចគ្នា​ដែរ​ ​ចំឡែក​តែ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​នេះ​ ​ម្តេច​ឡើយ​ក៏​នៅតែ​ដើរទៅ​កាន់​ចារិក​ ​អស់​ហេមន្តរដូវ​ខ្លះ​ ​អស់​គិម្ហរដូវ​ខ្លះ​ ​អស់​វស្សានរដូវ​ខ្លះ​ ​ដើរ​ជាន់​ស្មៅ​ស្រស់​ទាំងឡាយ​ ​បៀតបៀន​វត្ថុ​ដែល​មានជីវិត​ ​មាន​ឥន្ទ្រិយ​តែមួយ​ ​ញុំាង​ពួក​សត្វ​តូច​ៗ​ជាច្រើន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636829960791574977
ទៅកាន់ទំព័រ៖