ព្រះត្រៃបិដក ភាគ ០៧

គិលានុបដ្ឋាក​ភត្ត​ក្តី​ ​ស្វែងរក​គិលានភេសជ្ជៈ​ក្តី​ ​សាកសួរ​ជម្ងឺ​ក្តី​ ​បម្រើ​ជម្ងឺ​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​សេចក្តី​អផ្សុក​កើតឡើង​ដល់​សាមណេរ​។​បេ​។​ ​សេចក្តី​រង្កៀស​កើតឡើង​ដល់​សាមណេរ​។​ ​ទិដ្ឋិ​ខុស​កើតឡើង​ដល់​សាមណេរ​។​ ​សាមណេរ​មានការ​ប្រាថ្នា​ដើម្បី​សួរ​នូវ​វស្សា​។​ ​បើ​សាមណេរ​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំករុណា​មានការ​ប្រាថ្នា​ដើម្បី​សួរ​នូវ​វស្សា​ ​សូម​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​សាមណេរ​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​សាមណេរ​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​សាកសួរ​វស្សា​ ​ឬ​នឹង​ប្រាប់​វស្សា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​សាមណេរ​ចង់​ឧបសម្បទា​។​ ​បើ​សាមណេរ​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំករុណា​ចង់​ឧបសម្បទា​ ​សូម​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំករុណា​ប្រាថ្នា​ឲ្យ​ភិក្ខុ​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​សាមណេរ​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636829968387939465
ទៅកាន់ទំព័រ៖