ព្រះត្រៃបិដក ភាគ ០៧

ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​ពួក​ឧបាសក​ ​អ្នក​នៅក្នុង​ដែ​នបាដ​លិ​គ្រាម​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ទទួលយក​រោង​សំណាក់​របស់​យើងខ្ញុំ​ទាំងឡាយ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​ដោយ​ភាវៈ​ស្ងៀម​។​ ​លំដាប់នោះ​ ​ពួក​ឧបាសក​ ​អ្នក​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​បានដឹង​ថា​ ​ព្រះមានព្រះភាគ​ទ្រង់​ទទួល​ហើយ​ ​ក៏​នាំគ្នា​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅកាន់​រោង​សំណាក់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​ក្រាល​រោង​សំណាក់​ដោយ​គ្រឿង​កម្រាល​សព្វគ្រប់​ហើយ​ ​ក៏​តែងតាំង​អាសនៈ​ទាំងឡាយ​ ​និង​ដម្កល់​ក្អម​ទឹក​ ​តែងតាំង​ប្រទីប​ប្រេង​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​ពួក​ឧបាសក​ ​អ្នក​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​បាន​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​រោង​សំណាក់​យើងខ្ញុំ​ ​បាន​ក្រាលកម្រាល​សព្វគ្រប់​ហើយ​ ​អាសនៈ​ទាំងឡាយ​ ​យើងខ្ញុំ​បាន​តែងតាំង​ស្រេចហើយ​ ​ក្អម​ទឹក​យើងខ្ញុំ​ ​បា​នដ​ម្កល់​ទុក​ហើយ​ ​ប្រទីប​ប្រេង​ ​យើងខ្ញុំ​បាន​តែងតាំង​ស្រេចហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​សំគាល់​កាល​ដ៏​គួរ​ ​និង​និមន្ត​ទៅ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ហើយ​
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 636830101766448279
ទៅកាន់ទំព័រ៖