ព្រះត្រៃបិដក ភាគ ០៧

ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​យាង​ទៅកាន់​រោង​សំណាក់​ជាមួយនឹង​ភិក្ខុសង្ឃ​ ​លុះ​យាង​ទៅដល់​ហើយ​ ​ទ្រង់​លាង​ព្រះបាទ​ទាំងគូ​ហើយ​ ​ក៏​យាង​ចូល​ទៅកាន់​រោង​សំណាក់​ ​ទ្រង់​គង់​ផ្អែក​នឹង​សសរ​កណ្តាល​ ​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងកើត​។​ ​ពួក​ភិក្ខុ​ក៏បាន​លាង​ជើង​ ​ហើយ​ចូល​ទៅកាន់​រោង​សំណាក់​ដែរ​ ​ហើយ​អង្គុយ​ផ្ទាប់នឹង​ជញ្ជាំង​ទិសខាងលិច​ ​បែរមុខ​ទៅ​ទិសខាងកើត​ ​ឈមមុខ​ត្រង់​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ចំណែក​ពួក​ឧបាសក​ ​អ្នក​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ ​ក៏បាន​លាង​ជើង​ ​ហើយ​នាំគ្នា​ចូល​ទៅកាន់​រោង​សំណាក់​ ​ហើយ​អង្គុយ​ផ្ទាប់នឹង​ជញ្ជាំង​ខាងកើត​ ​បែរមុខ​ទៅ​ទិសខាងលិច​ ​ឈមមុខ​ត្រង់​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដែរ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ឧបាសក​ ​អ្នក​នៅ​ក្នុង​បា​ដ​លិ​គ្រាម​មក​ ​ហើយ​ទ្រង់​ត្រាស់​ថា​។​
 ​[​១១៦​]​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ទោស​ទាំង៥ប្រការ​នេះ​ ​ជា​ទោស​នៃ​បុគ្គល​ទ្រុស្តសីល​(​១​)​ ​ឬ​វិបត្តិ​ចាក​សីល​។​ ​ទោស​ទាំង៥ប្រការ​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ទ្រុស្តសីល​ ​ឬ​វិបត្តិ​ចាក​សីល​ ​ក្នុង​លោក​នេះ​ ​តែង​បាន​នូវ​សេចក្តី​វិនាស​នៃ​សម្បត្តិ​ដ៏​ច្រើន​ ​ហេតុ​មក​ពី​សេចក្តី​ប្រមាថ​។​ ​នេះ​ជា​ទោស​ទី១​ ​នៃ​បុគ្គល​ទ្រុស្តសីល​ ​ឬ​វិបត្តិ​ចាក​សីល​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ពាក្យ​ដទៃ​មានត​ទៅទៀត​
​(​១​)​ ​ក្នុង​តតិយ​សារត្ថទីបនី​ដីកា​ត​តិ​យស​មន្ត​ ​អធិប្បាយ​ពីរ​យ៉ាង​ ​គឺ​បុគ្គល​មិនបាន​សមាទានសីល​ ​ឬ​សមាទានសីល​ហើយ​ធ្វើ​សីល​ឲ្យ​ដាច់​ទៅវិញ​។​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636830102152330350
ទៅកាន់ទំព័រ៖