ព្រះត្រៃបិដក ភាគ ០៧
បុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទអាក្រក់ ឮខ្ចរខ្ចាយទៅ។ នេះជាទោសទី២ នៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា មានតែមុខឱនចុះ ហើយដើរចូលទៅ។ នេះជាទោសទី៣ នៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីលហើយ វេលាទៀបស្លាប់ តែងវង្វេងស្មារតី។ នេះជាទោសទី៤ នៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីលហើយ លុះរំលាងខន្ធបន្ទាប់អំពីមរណៈ រមែងទៅកាន់អបាយ
(១) (តិរច្ឆាន) ទុគ្គតិ
(២) (ប្រេត) វិនិបាត
(៣) (អសុរកាយ) និរយ (នរក)។ នេះជាទោសទី៥ នៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះឯង ជាទោសនៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។
(១) ប្រទេសប្រាសចាកសេចក្តីសុខ។ (២) ទី គឺបណ្ឌិតគប្បីខ្ពើម។ (៣) ចូរមើលវិនយបិដក មហាវិភង្គភាគទី១ ទំព័រ១៤ឯណោះ។
ID: 636830102715822580
ទៅកាន់ទំព័រ៖