ព្រះត្រៃបិដក ភាគ ០៧
[១១៩] សម័យនោះឯង មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ១ វស្សការៈ១ នាំគ្នាកសាងក្រុងក្នុងបាដលិគ្រាម ដើម្បីនឹងការពារពួករាជត្រកូល ដែលនៅក្នុងដែនវជ្ជី។ ព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់ទតដោយទិព្វចក្ខុ ដ៏ស្អាតកន្លងលើសចក្ខុរបស់មនុស្ស បានឃើញពួកទេវតាជាច្រើនកំពុងគយគន់មើលទៅកន្លែងសង់ផ្ទះ ក្នុងបាដលិគ្រាម។ ទេវតាមានសក្តិធំ គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំទាំងឡាយ ក៏បង្អោនទៅដើម្បីនឹងកសាងលំនៅក្នុងប្រទេសនោះដែរ ទេវតាមានសក្តិជាកណ្តាល គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាលទាំងឡាយ ក៏បង្អោនទៅដើម្បីនឹងកសាងលំនៅក្នុងប្រទេសនោះដែរ ទេវតាមានសក្តិទាប គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាបទាំងឡាយ ក៏បង្អោនទៅដើម្បីនឹងកសាងលំនៅក្នុងប្រទេសនោះដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់សួរថា ម្នាលអានន្ទ ជនពួកណាហ្ន៎ គេសាងក្រុងក្នុងបាដលិគ្រាម។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ សាង
ID: 636830103686648108
ទៅកាន់ទំព័រ៖