ព្រះត្រៃបិដក ភាគ ០៧

សាមណេរ​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​ឬ​នឹង​សូត្រ​ ​(​កម្មវាចា​)​ ​ឬ​នឹងជា​គណបូរកៈ​ ​ក្នុង​ឧបសម្បទា​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​សាមណេរី​ឈឺ​។​ ​បើ​សាមណេរី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំ​មាន​ជម្ងឺ​ ​សូម​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​លោកម្ចាស់​ទាំងឡាយ​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​សាមណេរី​នោះ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​សាមណេរី​បាន​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ស្វែងរក​គិលានភត្ត​ ​ឬ​ស្វែងរក​គិលានុបដ្ឋាក​ភត្ត​ ​ឬ​ស្វែងរក​គិលានភេសជ្ជៈ​ ​ឬ​សួរ​ជម្ងឺ​ ​ឬ​បម្រើ​ជម្ងឺ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​សេចក្តី​អផ្សុក​កើតឡើង​ដល់​សាមណេរី​។​ ​សេចក្តី​រង្កៀស​កើតឡើង​ដល់​សាមណេរី​។​ ​ទិដ្ឋិ​ខុស​កើតឡើង​ដល់​សាមណេរី​។​ ​សាមណេរី​មាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​សួរ​នូវ​វស្សា​។​ ​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​សមាទាន​នូវ​សិក្ខា​។​ ​បើ​សាមណេរី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា​ ​ដ្បិត​ខ្ញុំ​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​សមាទាន​នូវ​សិក្ខា​ ​សូម​លោកម្ចាស់​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636829968701937424
ទៅកាន់ទំព័រ៖