ព្រះត្រៃបិដក ភាគ ០៧

ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ដោយ​ភាវៈ​ស្ងៀម​។​ ​គ្រានោះ​ ​មហាមាត្យ​នៅក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាកទី​អង្គុយ​ ​ហើយ​ដើរចេញ​ទៅ​។​ ​គ្រានោះ​ ​មហាមាត្យ​នៅក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​តាក់តែង​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​ ​(​រួចហើយ​)​ ​ចាត់​បម្រើ​ឲ្យ​ទៅ​ក្រាបបង្គំទូល​កាល​ដ៏​គួរ​ ​ដល់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាល​ ​(​នេះ​ជា​កាលគួរ​ហើយ​)​ ​ភត្ត​ក៏​សម្រេច​ហើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ហើយ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​ព្រឹក​ ​យាង​ចូល​ទៅកាន់​លំនៅ​មហាមាត្យ​ ​នៅក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​លុះ​យាង​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​រៀបចំ​ថ្វាយ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​គ្រានោះ​ ​មហាមាត្យ​នៅក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​ក៏​អង្គាស​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​ខាទនីយ​ភោជនីយ​ហារ​ ​ដ៏​ឆ្ងាញ់​ពីសា​ដោយដៃ​នៃ​ខ្លួន​ ​ត្រាតែ​ភិក្ខុសង្ឃ​ហាមឃាត់​ ​លុះ​កំណត់​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​រួចហើយ​ ​ដាក់​ព្រះហស្ត​ចុះ​ចាក​បាត្រ​ហើយ​ ​ក៏​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​មហាមាត្យ​នៅក្នុង​ដែន​មគធៈ​ ​ឈ្មោះ​សុនី​ធៈ​ ​និង​វស្សការៈ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​អនុមោទនា​ ​ដោយ​ព្រះ​គាថា​ទាំងឡាយ​នេះ​ថា​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636830104565948401
ទៅកាន់ទំព័រ៖