ព្រះត្រៃបិដក ភាគ ០៧
[១២១] មនុស្ស ជាបណ្ឌិតជាតិ រមែងសម្រេចនូវការនៅក្នុងប្រទេសណាហើយ ក៏តែងឲ្យពួកបុគ្គលអ្នកមានសីល ដែលសង្រួមល្អ ប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគក្នុងលំនៅរបស់ខ្លួន ហើយបានទាំងឧទ្ទិសផលទក្ខិណាទាន (ឲ្យចំណែកបុណ្យ) ដល់ពួកទេវតាដែលនៅក្នុងប្រទេសនោះ (ថែមទៀត)។ ទេវតាទាំងនោះ តែងបូជាចំពោះមនុស្សដែលបានបូជាដល់ខ្លួន តែងរាប់អានចំពោះមនុស្សដែលរាប់អានដល់ខ្លួន តែងអនុគ្រោះមនុស្សនោះ ដូចជាមាតាអនុគ្រោះបុត្រ ដែលខ្លួនបីថ្នម ផ្ទាប់នឹងទ្រូងឲ្យចំរើនឡើង។ មនុស្សដែលទេវតា បានអនុគ្រោះហើយ ក៏តែងឃើញនូវសេចក្តីចំរើនសព្វៗកាល។
[១២២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនាដោយព្រះគាថាទាំងឡាយនេះ ចំពោះមហាមាត្យ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (ចប់ហើយ) ក៏ទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ។ សម័យនោះឯង មហាមាត្យ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដើរតាមព្រះមានព្រះភាគ អំពីក្រោយៗ ដោយគិតថា ក្នុងថ្ងៃនេះ ព្រះសមណគោតម នឹងយាងចេញទៅ តាមទ្វារណា ទ្វារនោះ នឹងបានឈ្មោះថា
ID: 636830104891877043
ទៅកាន់ទំព័រ៖