ព្រះត្រៃបិដក ភាគ ០៧
ពួកជនណាឆ្លងស្ទឹង គឺតណ្ហាដ៏ជ្រៅឆ្ងាយទូលាយបាន (ពួកជននោះឯង) តែងធ្វើស្ពាន គឺអរិយមគ្គមិនឲ្យប៉ះពាល់ទីជាទំនាបទាំងឡាយ ហើយឆ្លងបាន សេចក្តីពិតថា ជនធម្មតា (ដែលប្រាថ្នានឹងឆ្លងទឹកបន្តិចបន្តួច) តែងចងក្បូន (ទើបឆ្លងទៅបាន) ឯជនជាអ្នកប្រាជ្ញទាំងឡាយ គឺព្រះពុទ្ធ និងសាវករបស់ព្រះពុទ្ធ លោកបានឆ្លងរួចស្រឡះហើយ។
[១២៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់កោដិគ្រាម
(១) ។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកោដិគ្រាមនោះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងកោដិគ្រាមនោះមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ និងត្រាច់រង្គាត់ទៅកាន់ផ្លូវឆ្ងាយយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង និងមិនបានចាក់ធ្លុះ នូវអរិយសច្ចទាំង៤ អរិយសច្ចទាំង៤ដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត និងអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅកាន់ផ្លូវឆ្ងាយនេះ ដូច្នេះ ព្រោះមិនបានត្រាស់ដឹង និងមិនបានចាក់ធ្លុះ នូវទុក្ខអរិយសច្ច នូវទុក្ខសមុទយអរិយសច្ច។បេ។ នូវទុក្ខនិរោធអរិយសច្ច។បេ។ តថាគត
(១) ក្នុងតតិយសារត្ថទីបនីដីកាតតិយសមន្ត ពន្យល់សេចក្តីថា កោដិគ្រាមនោះ នៅត្រង់កន្លែងកំពូលប្រាសាទនៃស្តេចមហាបនាទ ដែលលិចចុះទៅក្នុងផែនដី (មើលមង្គលត្ថទីបនី ក្នុងតតិយគាថា សិប្បកថា)។
ID: 636830105604537805
ទៅកាន់ទំព័រ៖