ព្រះត្រៃបិដក ភាគ ០៧

ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ ​ក្រុង​វេសាលី​ ​បានឮ​ដំណឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពុទ្ធដំណើរ​មកដល់​កោដិ​គ្រាម​។​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ ​ក្រុង​វេសាលី​ ​ក៏​ឲ្យ​ពួក​សារថី​ ​ទឹម​យាន​ដ៏​ថ្លៃថ្លា​ ​ហើយ​ឡើង​គង់​យាន​ដ៏​ថ្លៃថ្លា​ ​ចេញ​អំពី​ក្រុង​វេសាលី​ ​ទៅ​ដោយ​យាន​ដ៏​ថ្លៃថ្លា​ទាំងអម្បាល​នោះ​ ​ដើម្បី​ជួបនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ស្តេច​លិ​ច្ឆ​វី​ពួក​ខ្លះ​ ​លាប​ពណ៌ខៀវ​ ​មាន​សម្បុរ​ខៀវ​(​១​)​ ​ទ្រង់ព្រះពស្ត្រ​ខៀវ​(​២​)​ ​មាន​គ្រឿង​តែងខ្លួន​ក៏​ខៀវ​(​៣​)​ ​ស្តេច​លិ​ច្ឆ​វី​ពួក​ខ្លះ​ ​លាប​ពណ៌លឿង​ ​មាន​សម្បុរ​លឿង​ ​ទ្រង់ព្រះពស្ត្រ​លឿង​ ​មាន​គ្រឿង​តែងខ្លួន​ក៏​លឿង​ ​ស្តេច​លិ​ច្ឆ​វី​ពួក​ខ្លះ​ ​លាប​ពណ៌ក្រហម​ ​មាន​សម្បុរ​ក្រហម​ ​ទ្រង់ព្រះពស្ត្រ​ក្រហម​ ​មាន​គ្រឿង​តែងខ្លួន​ក៏​ក្រហម​ ​ស្តេច​លិ​ច្ឆ​វី​ពួក​ខ្លះ​ ​លាប​ពណ៌ស​ ​មាន​សម្បុរស​ ​ទ្រង់​ព្រះ​ពស្ត្រ​ស​ ​មាន​គ្រឿង​តែង​ខ្លួ​នក៏ស​។​ ​លំដាប់នោះ​ ​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​ប្រជល់​ចន្ទោល​ដោយ​ចន្ទោល​ ​បំប៉ះ​នឹម​ដោយ​នឹម​ ​បំប៉ះ​កង់​ដោយ​កង់​ ​បំប៉ះ​ភ្លៅ​ដោយ​ភ្លៅ​ ​(​នៃ​យាន​)​ ​របស់​ពួក​ស្តេច​លិ​ច្ឆ​វី​កំ​ឡោះ​ៗ​។​ ​គ្រានោះ​ ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​និយាយ​នឹង​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ថា​ ​ម្នាល​មេ​ ​អម្ព​បាលី​ ​ព្រោះ​ហេតុអ្វីបានជា​នាង​មក​
​(​១​)​-​(​២​)​-​(​៣​)​ ​ក្នុង​តតិយ​សារត្ថទីបនី​ដីកា​ ​ត​តិ​យស​មន្ត​ថា​ ​សូម្បី​រាជរថ​ ​ទង់​ ​សេះ​ ​ដង​ជន្លួញ​ ​ក៏​សឹង​ប្រដាប់ដោយ​មាស​ ​និង​កែវ​ ​មាន​សម្បុរ​ខៀវ​ទាំងអស់​ ​ទាំង​លឿង​ ​ក្រហម​ ​ស​ ​ក៏​ដូចគ្នា​។​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636830106710761077
ទៅកាន់ទំព័រ៖