ព្រះត្រៃបិដក ភាគ ០៧
ប្រជល់ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់យើងជាស្តេចលិច្ឆវីកំឡោះៗ។ នាងអម្ពបាលីតបថា បពិត្រអយ្យបុត្ត
(១) ទាំងឡាយ ព្រោះថា ខ្ញុំបាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីនឹងឆាន់ក្នុងថ្ងៃស្អែក។ ស្តេចលិច្ឆវីទាំងអម្បាលនោះ មានព្រះបន្ទូលថា ម្នាលមេអម្ពបាលី ចូរនាងឲ្យភត្តនេះមកយើងចុះ (យើងនឹងឲ្យដំឡៃនាង) ចំនួន១សែនកហាបណៈ។ នាងអម្ពបាលីតបថា បពិត្រអយ្យបុត្ត ទុកជាព្រះអង្គប្រទានក្រុងវេសាលី ព្រមទាំងសួយសារអាករ ដែលមាននៅក្នុងជនបទ មកខ្ញុំ ខ្ញុំក៏មិនព្រមថ្វាយភត្តនោះឡើយ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ទះម្រាមព្រះហស្ថ ហើយពោលថា ម្នាលអ្នកទាំងឡាយដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ (ក៏នាំគ្នា) ចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញស្តេចលិច្ឆវីទាំងនោះ កំពុងយាងមកអំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាដែលមិនធ្លាប់ឃើញទេវតា ក្នុងស្ថានតាវត្តិង្សទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររមិលមើលពួកលិច្ឆវីបរិសទ្យចុះ អ្នកទាំងឡាយ
(១) អយ្យបុត្ត គឺព្រះអង្គម្ចាស់
ID: 636830107101203410
ទៅកាន់ទំព័រ៖