ព្រះត្រៃបិដក ភាគ ០៧

ចូរ​រមិលមើល​ពួក​លិ​ច្ឆ​វី​បរិសទ្យ​រឿយ​ៗ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រៀបធៀប​ពួក​លិ​ច្ឆ​វី​បរិសទ្យ​ ​ទៅ​នឹង​ពួក​ទេវតា​ក្នុង​ជាន់​តាវត្តិង្ស​មើលចុះ​។​ ​លំដាប់នោះ​ ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​ក៏​ដាក់​យាន​ទុក​ក្នុង​ទីមួយ​ ​ហើយ​ចុះ​អំពី​យាន​ ​ដើរទៅ​ដោយ​ជើងទទេ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ពួក​ស្តេច​លិ​ច្ឆ​វី​ ​ដែល​អង្គុយ​ក្នុង​ទីសម​គួរ​នោះ​ឯង​ ​ឲ្យ​យល់ព្រម​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​រីករាយ​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ធម្មី​កថា​។​ ​ឯ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ ​ឲ្យ​យល់ព្រម​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​រីករាយ​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​ពួក​ខ្ញុំ​ព្រះអង្គ​ ​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​លិ​ច្ឆ​វី​ទាំងឡាយ​ ​តថាគត​ ​បាន​ទទួល​ភត្ត​ ​របស់​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​ក្នុង​ថ្ងៃស្អែក​រួច​ទៅ​ហើយ​។​ ​លំដាប់នោះ​ ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​ទះ​ម្រាម​ព្រះ​ហស្ថ​ ​ហើយ​ពោល​ថា​ ​ម្នាល​គ្នាយើង​ដ៏​ចំរើន​ ​យើង​ចាញ់​មាតុគ្រាម​ហើយ​ ​ម្នាល​គ្នាយើង​ដ៏​ចំរើន​ ​យើង​ចាញ់​មាតុគ្រាម​ហើយ​។​ ​លំដាប់នោះ​ ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​ត្រេកអរ​រីករាយ​ ​តាម​ភាសិត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636830107411271144
ទៅកាន់ទំព័រ៖