ព្រះត្រៃបិដក ភាគ ០៧
ទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសាមណេរីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសាមណេរីបានបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើនូវសេចក្តីខ្វល់ខ្វាយក្នុងការសមាទាននូវសិក្ខា។
[៨] សម័យនោះឯង មាតារបស់ភិក្ខុ១រូបមានជម្ងឺ។ មាតានោះក៏បានបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុជាកូនថា ដ្បិតខ្ញុំមានជម្ងឺ ខ្ញុំចង់ឲ្យលោកកូននិមន្តមក។ ក្នុងវេលានោះ ភិក្ខុនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយថា កាលបើជនទាំង៧ពួកបានបញ្ជូនបម្រើមកហើយ ភិក្ខុគួរទៅដោយសត្តាហករណីយបាន កាលបើជនទាំង៧ពួកមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនគួរទៅទេ ចំណែកឯពួកសហធម្មិកបុគ្គលទាំង៥វិញ មិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគួរទៅដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលគេបញ្ជូនបម្រើមកហើយនោះ ក៏ឥឡូវ មានតារបស់អញនេះមានជម្ងឺ តែមាតានោះមិនមែនជាឧបាសិកា តើអាត្មាអញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត
ID: 636829969009975043
ទៅកាន់ទំព័រ៖