ព្រះត្រៃបិដក ភាគ ០៧

អម្ព​បាលិ​វន​នេះ​ ​ដល់​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ទ្រង់​ទទួល​នូវ​អារាម​ ​(​នោះ​)​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពន្យល់​នាង​អម្ព​បាលី​ ​ជា​ស្រីផ្កាមាស​ ​ឲ្យ​យល់ព្រម​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​ត្រេកអរ​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​យាង​ទៅកាន់​ព្រៃ​មហា​វន​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វន​ ​ជិត​ក្រុង​វេសាលី​នោះ​ឯង​។​

​ចប់​ ​វារៈ​ពោល​អំពី​ស្តេច​លិ​ច្ឆ​វី​។​


 ​[​១២៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ស្តេច​លិ​ច្ឆ​វី​ ​ដែល​មា​នកេរ្តិ​ឈ្មោះ​ល្បីល្បាញ​ក្រៃលែង​ ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​សម្រាប់​ទទួលភ្ញៀវ​ ​ហើយ​ពោល​សរសើរគុណ​ព្រះពុទ្ធ​(​១​)​ ​ពោល​សរសើរគុណ​ព្រះធម៌​(​២​)​ ​ពោល​សរសើរគុណ​ព្រះសង្ឃ​(​៣​)​ ​ដោយ​បរិយាយ​ជាច្រើន​។​ ​សម័យ​នោះ​ ​សីហ​សេនាបតិ​
​(​១​)​ ​ក្នុង​ដីកា​ ​ពន្យល់​សេចក្តី​ថា​ ​ពោល​សរសើរ​ពុទ្ធគុណ​ ​ដោយ​ចរិយា៣​ ​គឺ​ ​ញាត​ត្ថ​ចរិយា១​ ​លោកត្ថចរិយា១​ ​ពុទ្ធ​ត្ថ​ចរិយា១​។​ ​(​២​)​ ​ពោល​សរសើរ​ធម្មគុណ​ ​ដោយ​ចំណែក​និកាយ៥​ ​បិដក៣​ ​នវ​ង្គ​សត្ថុ​សាសន៩​ ​ធម្មក្ខន្ធ៨៤.០០០​។​ ​(​៣​)​ ​ពោល​សរសើរ​សង្ឃគុណ​ ​ដោយអំណាច​បព្វជ្ជា​ថា​ ​ភទ្ទិ​យ​រាជ​ ​មហា​ក​ប្បិ​នរា​ជ​ ​បុ​ក្កុ​ស​ ​យស​កុលបុត្ត​ ​សោ​ណ​សេដ្ឋិ​បុត្ត​ ​រដ្ឋបាល​កុលបុត្ត​ ​(​លោក​ទាំងអម្បាល​នេះ​ជាដើម​)​ ​ស្តាប់ធម៌​ហើយ​ ​បាន​នូវ​សទ្ធា​ ​លះ​ស្វេត្រឆត្រ​រាជសម្បត្តិ​ ​លះ​ទី​សេនាបតិ​ ​ទី​ជា​សេដ្ឋី​ ​ទី​ជា​នាយ​ឃ្លាំង​ ​ចេញ​បួស​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​។​
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636830108289301365
ទៅកាន់ទំព័រ៖