ព្រះត្រៃបិដក ភាគ ០៧
ទូន្មានសាវកទាំងឡាយ ដោយពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើនោះដែរ។ ឯការរៀបចំដំណើររបស់សីហសេនាបតិ ដើម្បីនឹងទៅឃើញព្រះដ៏មានព្រះភាគ (នុ៎ះ) ក៏អាក់ខានទៅ។ ពួកស្តេចលិច្ឆវី ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោងសម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយបរិយាជាច្រើន អស់វារៈជាគំរប់ពីរដងផង។បេ។ អស់វារៈជាគំរប់បីដងផង។ ឯសីហសេនាបតិ ក៏មានសេចក្តីត្រិះរិះក្នុងវារៈជាគំរប់បីដងថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះហើយ បានជាពួកស្តេចលិច្ឆវីទាំងនេះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោងសម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយបរិយាជាច្រើន និគ្រណ្ឋទាំង (នេះ) ទោះអញលាក្តី មិនលាក្តី នឹងធ្វើអ្វីអញ បើដូច្នោះ អាត្មាអញ មិនបាច់លានិគ្រណ្ឋទាំង (នេះ) ទេ គួរតែចូលទៅឃើញព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធនោះតែម្តង។ លំដាប់នោះ សីហសេនាបតិ ចេញទៅអំពីក្រុងវេសាលី ដោយរថ៥០០ ក្នុងវេលាថ្ងៃ ដើម្បីនឹងឃើញព្រះដ៏មានព្រះភាគ ហើយដាក់យានទុកក្នុងទីសមគួរ ទើបចុះអំពីយាន ដើរទៅ
ID: 636830108805870911
ទៅកាន់ទំព័រ៖