ព្រះត្រៃបិដក ភាគ ០៧
ដោយជើងទទេ ចូលតម្រង់ទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ទើបអង្គុយក្នុងទីសមគួរ។ លុះសីហសេនាបតិអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មានសាវកទាំងឡាយ ដោយពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន គេទាំងឡាយតែងពោលយ៉ាងនេះថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មានសាវកទាំងឡាយ ដោយពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន គេទាំងនោះពោលត្រង់ តាមពាក្យរបស់ព្រះអង្គ មិនមែនពោលបង្កាច់ព្រះអង្គ ដោយពាក្យមិនពិតទេឬ ដ្បិតព្រះអង្គតែងពោលជាក់ច្បាស់ នូវធម៌ សមគួរដល់ធម៌ ប្រសិនបើមានសហធម្មិកណាមួយបាននិយាយត្រូវតាមព្រះពុទ្ធដីកាដែលព្រះអង្គបានពោល (នោះ) ក៏មិនបានដល់នូវហេតុដំណេះដំនៀលឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះហើយ បានជាយើងខ្ញុំព្រះអង្គមិនចង់ពោលបង្កាច់ព្រះដ៏មានព្រះភាគ។
ID: 636830109065725774
ទៅកាន់ទំព័រ៖