ព្រះត្រៃបិដក ភាគ ០៧

ត្រូវ​បំផ្លាញ​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​មានហេតុ​ជា​ទំនង​ ​គួរឲ្យ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ដុត​កំ​ដៅ​ទេតើ​ ​សំដែងធម៌​ ​ដើម្បី​ដុត​កំ​ដៅ​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ត្រូវ​ដុត​កំ​ដៅ​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​មានហេតុ​ជា​ទំនង​ ​គួរឲ្យ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​មនុស្សឥតកំណើត​ ​សំដែងធម៌​ ​ដើម្បី​មិន​ឲ្យ​មានកំណើត​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​មិន​មានកំណើត​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​មានហេតុ​ជា​ទំនង​ ​គួរឲ្យ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ទំនុក​បំរុង​ ​សំដែងធម៌​ ​ដើម្បី​ទំនុក​បំរុង​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ឲ្យ​ទំនុក​បំរុង​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​ទំនង​ដែល​គួរឲ្យ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកពោល​ពាក្យ​ថា​ ​មិន​ត្រូវ​ធ្វើ​ ​សំដែងធម៌​ ​ហាម​ថា​ ​មិន​ត្រូវ​ធ្វើ​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​មិន​ត្រូវ​ធ្វើ​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​តើ​ដូចម្តេច​ ​ម្នាល​សីហៈ​ ​ដ្បិត​តថាគត​ពោល​ថា​ ​មិន​ត្រូវ​ធ្វើ​ចំពោះតែ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​និង​ពោល​ឃាត់​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ចំពោះតែ​អកុសលធម៌​ដ៏​អាក្រក់​ច្រើនប្រការ​ ​ម្នាល​សីហៈ​ ​ទំនង​នេះឯង​ហើយ​ ​ដែល​គួរឲ្យ​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636830109593695972
ទៅកាន់ទំព័រ៖