ព្រះត្រៃបិដក ភាគ ០៧

អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកពោល​ឃាត់​កិច្ចការ​ថា​ ​មិន​ត្រូវ​ធ្វើ​ ​សំដែងធម៌​ហាម​ថា​ ​មិន​ត្រូវ​ធ្វើ​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​មិន​ត្រូវ​ធ្វើ​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​ទំនង​ដែល​គួរឲ្យ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកពោល​ថា​ ​ត្រូវ​ធ្វើ​ ​សំដែងធម៌​ថា​ ​ត្រូវ​ធ្វើ​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ត្រូវ​ធ្វើ​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​សីហៈ​ ​ដ្បិត​តថាគត​ពោល​ថា​ ​ត្រូវ​ធ្វើ​ចំពោះតែ​កាយសុចរិត​ ​វចីសុចរិត​ ​មនោសុចរិត​ ​និង​ពោល​ថា​ ​ត្រូវ​ធ្វើ​ចំពោះតែ​កុសលធម៌​ដែល​មានប្រយោជន៍​ច្រើនប្រការ​ ​ម្នាល​សីហៈ​ ​ទំនង​នេះឯង​ហើយ​ ​ដែល​គួរឲ្យ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកពោល​ថា​ ​ត្រូវ​ធ្វើ​ ​សំដែងធម៌​ថា​ ​ត្រូវ​ធ្វើ​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ត្រូវ​ធ្វើ​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​ទំនង​ដែល​គួរឲ្យ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកពោល​ពាក្យកាត់​ផ្តាច់ផ្តិល​ ​សំដែងធម៌​ ​ដើម្បី​កាត់​ផ្តាច់ផ្តិល​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ត្រូវ​កាត់​ផ្តាច់ផ្តិល​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​សីហៈ​ ​ដ្បិត​តថាគត​ពោល​ថា​ ​ត្រូវ​កាត់​ផ្តាច់ផ្តិល​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​និង​ពោល​ថា​ ​ត្រូវ​កាត់​ផ្តាច់ផ្តិល​នោះ​ ​ចំពោះតែ​អកុសលធម៌​ដ៏​អាក្រក់
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 636830109861671299
ទៅកាន់ទំព័រ៖