ព្រះត្រៃបិដក ភាគ ០៧

ទោសៈ​ ​មោហៈ​ ​និង​សំដែងធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ​ ​បំផ្លាញ​បង់​នូវ​អកុសលធម៌​ដ៏​អាក្រក់​ច្រើនប្រការ​ ​ម្នាល​សីហៈ​ ​ទំនង​នេះឯង​ហើយ​ ​ដែល​គួរឲ្យ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​បំផ្លាញ​ ​សំដែងធម៌​ ​ដើម្បី​បំផ្លាញ​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ត្រូវ​បំផ្លាញ​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​ទំនង​ដែល​គួរឲ្យ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ដុត​កំ​ដៅ​ ​សំដែងធម៌​ ​ដើម្បី​ដុត​កំ​ដៅ​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ត្រូវ​ដុត​កំ​ដៅ​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​សីហៈ​ ​ព្រោះ​តថាគត​ពោល​ថា​ ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​ ​ជាទី​តាំង​នៃ​សេចក្តី​ក្តៅក្រហាយ​ ​ជាអកុសល​ធម៌​ដ៏​អាក្រក់​ ​ម្នាល​សីហៈ​ ​អកុសលធម៌​ដ៏​អាក្រក់​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ក្តៅក្រហាយ​ ​(​នោះ​)​ ​បើ​អ្នកណា​បាន​លះ​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ ​ដូចជា​ដើមត្នោត​ដែលគេ​ក្របែល​ ​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅ​ខាងមុខ​ទៀតហើយ​ ​តថាគត​ ​ហៅ​អ្នកនោះ​ថា​ ​អ្នក​ដុត​កំ​ដៅ​ ​ម្នាល​សីហៈ​ ​អកុសលធម៌​ដ៏​អាក្រក់​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ក្តៅក្រហាយ​ ​(​នោះ​)​ ​តថាគត​ឯង​ ​បាន​លះ​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636830110487927119
ទៅកាន់ទំព័រ៖