ព្រះត្រៃបិដក ភាគ ០៧

ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ពួក​ជន​ទាំង៧​ ​គឺ​ភិក្ខុ​ ​ភិក្ខុនី​ ​សិក្ខមានា​ ​សាមណេរ​ ​សាមណេរី​ ​មាតា​ ​បិតា​ ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែលគេ​បាន​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​ពួក​ជន​ទាំង៧នេះ​ ​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែលគេ​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាតា​របស់​ភិក្ខុ​មាន​ជម្ងឺ​។​ ​បើ​មាតា​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ជា​កូន​ថា​ ​ដ្បិត​ខ្ញុំ​មាន​ជម្ងឺ​ ​សូម​លោក​កូន​របស់ខ្ញុំ​និមន្ត​មក​ ​ខ្ញុំ​ចង់​ឲ្យ​លោក​កូន​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​មាតា​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​មាតា​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ស្វែងរក​គិលានភត្ត​ ​នឹង​ស្វែងរក​គិលានុបដ្ឋាក​ភត្ត​ ​នឹង​ស្វែងរក​គិលានភេសជ្ជៈ​ ​ឬ​នឹង​សួរ​ជម្ងឺ​ ​ឬ​នឹង​បម្រើ​ជម្ងឺ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​បិតា​របស់​ភិក្ខុ​មាន​ជម្ងឺ​។​ ​បើ​បិតា​នោះ​បញ្ជូន​បម្រើ​ទៅ​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636829969296941457
ទៅកាន់ទំព័រ៖