ព្រះត្រៃបិដក ភាគ ០៧

ក្នុង​ភព​ ​តទៅ​ខាងមុខ​ទៀត​ ​តថាគត​ ​បាន​លះ​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ ​ដូចដើម​ត្នោត​ ​ដែលគេ​ក្របែល​ ​គាស់រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​ ​លែង​មានកំណើត​ ​តទៅ​ខាងមុខ​ទៀតហើយ​ ​ម្នាល​សីហៈ​ ​ទំនង​នេះឯង​ហើយ​ ​ដែល​គួរឲ្យ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ឥតកំណើត​ ​សំដែងធម៌​ ​ដើម្បី​មិន​ឲ្យ​មានកំណើត​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​មិន​ឲ្យ​មានកំណើត​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​ ​ម្នាល​សីហៈ​ ​ទំនង​ដែល​គួរ​អ្នកផង​ថា​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ទំនុក​បំរុង​ពួក​ ​សំដែងធម៌​ ​ដើម្បី​ទំនុក​បំរុង​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ឲ្យ​ទំនុក​បំរុង​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​សីហៈ​ ​ព្រោះ​តថាគត​ជា​អ្នក​ទំនុក​បំរុង​ពួក​ ​សំដែងធម៌​ ​ដើម្បី​ទំនុក​បំរុង​ ​ដោយ​សេចក្តី​ទំនុក​បំរុង​ដ៏​ឧត្តម​(​១​)​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ឲ្យ​ទំនុក​បំរុង​នោះ​ដែរ​ ​ម្នាល​សីហៈ​ ​ទំនង​នេះឯង​ហើយ​ ​ដែល​គួរឲ្យ​អ្នកផង​ថា​
​(​១​)​ ​ក្នុង​ដីកា​ថា​ ​ទំនុក​បំរុង​ដើម្បីឲ្យ​បានសម្រេច​មគ្គ៤​ ​និង​ផល៤​។​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636830111141504502
ទៅកាន់ទំព័រ៖