ព្រះត្រៃបិដក ភាគ ០៧

ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​ទំនុក​បំរុង​ ​សំដែងធម៌​ ​ដើម្បី​ទំនុក​បំរុង​ ​ទាំង​ទូន្មាន​សាវក​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ឲ្យ​ទំនុក​បំរុង​នោះ​ដែរ​ ​ដែលគេ​ថា​នោះ​ ​ត្រូវហើយ​។​
 [​១២៨​]​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សីហ​សេនាបតិ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​យ៉ាងនេះ​ ​គួរនា​ដូចជា​មនុស្ស​ចាប់​បើក​របស់​ដែលគេ​ផ្កាប់​ចុះ​ ​ឲ្យ​ផ្ងារ​ឡើង​ ​ពុំ​នោះ​ ​ដូចជា​មនុស្ស​បើក​បង្ហាញ​របស់​ដែលគេ​លាក់​ ​បិទបាំង​ ​ពុំ​នោះ​សោត​ ​ដូចជា​មនុស្ស​អ្នក​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេង​ ​ឬក៏​ដូចជា​មនុស្ស​កាន់​ប្រទីប​ប្រេង​ ​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​មាន​ភ្នែក​ ​មើលឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ថា​ជាទី​រឭក​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់ហើយ​នូវ​ព្រះរតនត្រ័យ​ ​ថា​ជាទី​រឭក​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ទៅ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សីហៈ​ ​អ្នកឯង​ចូរ​ធ្វើ​នូវ​ការ​គិត​ជញ្ជឹង​មើល​សិន​ ​ឯ​ការ​គិត​ជញ្ជឹង​មើល​ ​(​នោះ​)​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636830111438541491
ទៅកាន់ទំព័រ៖