ព្រះត្រៃបិដក ភាគ ០៧

ជា​កិច្ច​ប្រពៃ​ ​របស់​មនុស្សជា​អ្នកដឹង​ទាំងឡាយ​ ​ដូច​អ្នកឯង​ ​(​នេះ​)​។​ ​សីហ​សេនាបតិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​រីករាយ​ ​ជាច្រើន​លើស​ជាង​ប្រមាណ​ ​តាម​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​នេះ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​ម្នាល​សីហៈ​ ​ចូរ​អ្នកឯង​ធ្វើ​នូវ​ការ​គិត​ជញ្ជឹង​មើល​សិន​ ​ឯ​ការ​គិត​ជញ្ជឹង​មើល​ ​(​នោះ​)​ ​ជា​កិច្ច​ប្រពៃ​របស់​មនុស្សជា​អ្នកដឹង​ទាំងឡាយ​ ​ដូច​អ្នកឯង​ ​(​នេះ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តិរិ្ថយ​ដទៃ​ទាំងឡាយ​ ​បាន​ខ្ញុំ​ព្រះអង្គ​ជា​សាវក​ ​មុខ​ជា​គេ​នាំគ្នា​លើក​ទង់​ជុំវិញ​ក្រុង​វេសាលី​ទាំងអស់​ ​រួច​ ​(​គេ​ប្រកាស​សេចក្តី​)​ ​ថា​ ​យើង​ទាំងឡាយ​ ​បាន​សីហ​សេនាបតិ​មក​ជា​សាវក​ហើយ​ ​ក៏​ក្នុង​កាល​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​សីហៈ​ ​ចូរ​អ្នកឯង​ធ្វើ​នូវ​ការ​គិត​ជញ្ជឹង​មើល​សិន​ ​ឯ​ការ​គិត​ជញ្ជឹង​មើល​ ​(​នោះ​)​ ​ជា​កិច្ច​ប្រពៃ​ ​របស់​មនុស្សជា​អ្នកដឹង​ទាំងឡាយ​ ​ដូច​អ្នកឯង​ ​(​នេះ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ថា​ជាទី​រឭក​ ​ជា​គំរប់​ពីរ​ដង​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​ព្រះរតនត្រ័យ​ ​ថា​ជាទី​រឭក​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ទៅ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សីហៈ​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636830111720177600
ទៅកាន់ទំព័រ៖