ព្រះត្រៃបិដក ភាគ ០៧

ត្រកូល​របស់​អ្នក​ ​ជា​អណ្តូង​បម្រុង​ពួក​និ​គ្រ​ណ្ឋ​ ​ជា​យូរណាស់​មក​ហើយ​ ​អ្នក​សំគាល់​ថា​បាន​អ្នកណា​ ​នឹង​ឲ្យ​បិណ្ឌបាត​ដល់​តិរ្ថិយ​ដែល​ចូល​មក​នោះ​។​ ​សីហ​សេនាបតិ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ ​រីករាយ​ជាច្រើន​លើសប្រមាណ​ ​តាម​ពុទ្ធដីកា​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នេះ​ ​ដ្បិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​សីហៈ​ ​ត្រកូល​របស់​អ្នក​ ​ជា​អណ្តូង​បម្រុង​ពួក​និ​គ្រ​ណ្ឋ​ ​ជា​យូរណាស់​មក​ហើយ​ ​អ្នក​សំគាល់​ថា​បាន​អ្នកណា​ ​នឹង​ឲ្យ​បិណ្ឌបាត​ដល់​និ​គ្រ​ណ្ឋ​ ​ដែល​ចូល​មក​នោះ​វិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ស្តាប់​បាន​ហើយ​ ​ថា​ព្រះសមណគោតម​ ​ទ្រង់​ត្រាស់​នឹង​ខ្ញុំ​យ៉ាងនេះ​ថា​ ​អ្នក​ត្រូវឲ្យ​ទាន​ដល់​តថាគត​តែ​ម្យ៉ាង​ ​មិន​ត្រូវឲ្យ​ទាន​ដល់​ពួក​និ​គ្រ​ណ្ឋ​ដទៃ​ទេ​ ​អ្នក​ត្រូវឲ្យ​ទាន​ដល់​សាវក​របស់​តថាគត​តែ​ម្យ៉ាង​ ​មិន​ត្រូវឲ្យ​ទាន​ដល់​ពួក​សាវក​របស់​ពួក​និ​គ្រ​ណ្ឋ​ដទៃ​ទេ​ ​ទាន​ដែល​អ្នកឲ្យ​ហើយ​ ​ដល់​តថាគត​ ​ជា​ទាន​មានផល​ច្រើន​ ​ទាន​ដែល​អ្នកឲ្យ​ហើយ​ ​ដល់​ពួក​និ​គ្រ​ណ្ឋ​ដទៃ​ ​ជា​ទាន​មិន​មានផល​ច្រើន​ទេ​ ​ទាន​ដែល​អ្នកឲ្យ​ហើយ​ ​ដល់​ពួក​សាវក​របស់​តថាគត​ ​ជា​ទាន​មានផល​ច្រើន​ ​ទាន​ដែល​អ្នកឲ្យ​ហើយ​ ​ដល់​ពួក​សាវក​របស់​និ​គ្រ​ណ្ឋ​ដទៃ​ ​ជា​ទាន​មិន​មានផល​ច្រើន​ទេ​ ​ក៏​ក្នុង​កាល​ឥឡូវនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បបួល​ខ្ញុំ​ព្រះអង្គ​ឲ្យ​ធ្វើទាន​ដល់​ពួក​និ​គ្រ​ណ្ឋ​ ​(​វិញ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប៉ុន្តែ​ខ្ញុំ​ព្រះអង្គ​ដឹង​កាល​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636830111979922456
ទៅកាន់ទំព័រ៖