ព្រះត្រៃបិដក ភាគ ០៧
ច្រើន (នាំគ្នានៅ) គ្រប់ច្រក នៅគ្រប់ផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលី ហើយផ្គងដៃឡើង កន្ទក់កន្ទេញថា ថ្ងៃនេះ សីហសេនាបតិ សម្លាប់សត្វចិញ្ចឹមដ៏ធាត់ៗ ធ្វើភត្តបម្រុងសមណគោតម សមណគោតមដឹងថា សាច់គេធ្វើចំពោះខ្លួន ក៏នៅតែឆាន់សាច់នោះដែរ។ គ្រានោះ មានបុរសម្នាក់ ចូលទៅរកសីហសេនាបតិ លុះចូលទៅដល់ហើយ និយាយខ្សិបជិតត្រចៀកសីហសេនាបតិថា បពិត្រលោកដ៏ចំរើន សូមលោកជ្រាបចុះ ពួកនិគ្រណ្ឋទាំងអម្បាលនេះជាច្រើន (នាំគ្នានៅ) គ្រប់ច្រក នៅគ្រប់ផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលី ហើយផ្គងដៃឡើង កន្ទក់កន្ទេញថា ថ្ងៃនេះ សីហសេនាបតិ សម្លាប់សត្វចិញ្ចឹមដ៏ធាត់ៗ ធ្វើភត្តបម្រុងសមណគោតម សមណគោតមដឹងថា សាច់គេធ្វើចំពោះខ្លួនហើយ ក៏នៅតែឆាន់សាច់នោះដែរ។ សីហសេនាបតិ និយាយថា ម្នាលអ្នក ចូរកុំនិយាយឡើយ លោកដ៏មានអាយុទាំងអម្បាលនោះ ប្រាថ្នានឹងពោលទោសព្រះពុទ្ធ ប្រាថ្នានឹងពោលទោសព្រះធម៌ ប្រាថ្នានឹងពោលទោសព្រះសង្ឃ អស់កាលជាយូរមកហើយ លោកដ៏មានអាយុទាំងអម្បាលនោះ ពោលបង្កាច់ព្រះដ៏មានព្រះភាគនោះដោយរបស់ដែលមិនមាន ដោយការទទេ ដោយពាក្យមុសាវាទ ដោយពាក្យមិនពិត មិនអស់មិនហើយឡើយ ក៏ឯការពិត (នោះ) យើងមិនក្លែងផ្តាច់បង់ជីវិតសត្វ ព្រោះហេតុជីវិត (របស់ខ្លួន) ទេ។
ID: 636830112754096737
ទៅកាន់ទំព័រ៖