ព្រះត្រៃបិដក ភាគ ០៧
មានសន្ទូងមិនល្អ មានបិណ្ឌបាតបានដោយលំបាក គឺខាទនីយភោជនីយៈ ដែលទុកដាក់ខាងក្នុង (អកប្បិយកុដិ) ចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួលរបស់ជាឧគ្គហិត ដែលគេនាំមកអំពីទីនោះ ដែលភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅក្នុងព្រៃ វត្ថុនៅក្នុងស្រះ ក៏ក្នុងថ្ងៃនេះ ភិក្ខុទាំងឡាយ នៅបរិភោគភត្តទាំងនោះឬ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ចេញអំពីការសម្ងំនៅក្នុងព្រះកម្មដ្ឋាន ក្នុងវេលារសៀលហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ទ្រង់ (សួរ) ថា ម្នាលអានន្ទ ខាទនីយភោជនីយៈទាំងឡាយណា ដែលតថាគតបានអនុញ្ញាតហើយ ដល់ភិក្ខុទាំងឡាយ ក្នុងកាលមានអំណត់ មានសន្ទូងមិនល្អ មានបិណ្ឌបាតបានដោយលំបាក គឺខាទនីយភោជនីយៈ ដែលទុកដាក់ខាងក្នុង និងចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួលរបស់ជាឧគ្គហិត ដែលគេនាំមកអំពីទីនោះ ដែលភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅក្នុងព្រៃ វត្ថុនៅក្នុងស្រះ ក៏ក្នុងថ្ងៃនេះ តើភិក្ខុទាំងឡាយ នៅបរិភោគភត្តទាំងនោះឬអ្វី។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ភិក្ខុទាំងឡាយ នៅបរិភោគនៅឡើយ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ហើយទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ
ID: 636830113287547248
ទៅកាន់ទំព័រ៖