ព្រះត្រៃបិដក ភាគ ០៧
ខាទនីយភោជនីយៈទាំងឡាយណា ដែលតថាគតបានអនុញ្ញាតហើយ ដល់ភិក្ខុទាំងឡាយ ក្នុងកាលមានអំណត់ មានសន្ទូងមិនល្អ មានបិណ្ឌបាតបានដោយលំបាក គឺខាទនីយភោជនីយៈ ដែលទុកដាក់ខាងក្នុង និងចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួលរបស់ជាឧគ្គហិត ដែលគេនាំមកអំពីទីនោះ ដែលភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅក្នុងព្រៃ វត្ថុនៅក្នុងស្រះ ឥឡូវនេះ តថាគតហាមខាទនីយភោជនីយៈទាំងនោះ តាំងពីថ្ងៃនេះទៅ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំគប្បីបរិភោគនូវខាទនីយភោជនីយ ជាអន្តោវុត្ថ (ទុកដាក់ខាងក្នុងអកប្បិយកុដិ) អន្តោបក្ក (ចំអិនខាងក្នុងអកប្បិយកុដិ) សាមំបក្ក (ភិក្ខុចំអិនខ្លួនឯង) ឧគ្គហិតប្បដិគ្គហិត (កាន់ជាមុន ហើយទើបឲ្យគេប្រគេន) បើភិក្ខុណាបរិភោគ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុឆាន់រួចហើយ ហាមភត្តហើយ កុំគប្បីឆាន់អនតិរិត្តភោជន (ភោជនថ្មោង) គឺខាទនីយភោជនីយ ដែលទាយកនាំមកអំពីទីនោះ ភិក្ខុទទួលក្នុងវេលាមុនភត្ត វត្ថុដែលតាំងនៅក្នុងព្រៃ វត្ថុដែលតាំងនៅក្នុងស្រះ បើភិក្ខុណាបរិភោគ វិនយធរត្រូវកាត់សេចក្តីតាមអាបត្តិ។
[១៣០] សម័យនោះឯង ពួកមនុស្សអ្នកជនបទផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយាហារខ្លះច្រើនមុខ ក្នុងរទេះទាំងឡាយ ហើយ
ID: 636830113588914485
ទៅកាន់ទំព័រ៖