ព្រះត្រៃបិដក ភាគ ០៧

ក្នុង​សំណាក់​ភិក្ខុ​ជា​កូន​ថា​ ​ដ្បិត​ខ្ញុំ​មាន​ជម្ងឺ​ ​សូមឲ្យ​លោក​កូន​របស់ខ្ញុំ​និមន្ត​មក​ ​ខ្ញុំ​ចង់​ឲ្យ​លោក​កូន​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុកជា​បិតា​មិនបាន​បញ្ជូន​បម្រើ​មក​ ​ក៏​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​នឹង​និយាយទៅ​ថ្វី​ដល់​កិច្ច​ដែល​បិតា​បញ្ជូន​បម្រើ​មក​ហើយ​នោះ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ស្វែងរក​គិលានភត្ត​ ​នឹង​ស្វែងរក​គិលានុបដ្ឋាក​ភត្ត​ ​នឹង​ស្វែងរក​គិលានភេសជ្ជៈ​ ​ឬ​នឹង​សួរ​ជម្ងឺ​ ​ឬ​នឹង​បម្រើ​ជម្ងឺ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​បងប្អូន​ប្រុស​របស់​ភិក្ខុ​មាន​ជម្ងឺ​។​ ​បើ​បងប្អូន​ប្រុស​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ជា​បងប្អូន​ថា​ ​ដ្បិត​ខ្ញុំ​មាន​ជម្ងឺ​ ​សូមឲ្យ​លោក​ជា​បងប្អូន​របស់ខ្ញុំ​និមន្ត​មក​ ​ខ្ញុំ​ចង់​ឲ្យ​លោក​ជា​បងប្អូន​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បងប្អូន​ប្រុស​បញ្ជូន​បម្រើ​មក​ហើយ​ ​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​បាន​ ​បើ​បងប្អូន​ប្រុស​មិនបាន​បញ្ជូន​បម្រើ​មក​ទេ​ ​ភិក្ខុ​មិន​គួរ​ទៅ​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិល​វិញ​ ​ក្នុង​រវាង៧ថ្ងៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​បងប្អូន​ស្រី​របស់​ភិក្ខុ​មាន​ជម្ងឺ​។​ ​បើ​បងប្អូន​ស្រី​នោះ​បញ្ជូន​បម្រើ​ទៅ​ក្នុង​សំណាក់​ភិក្ខុ​ថា​ ​ដ្បិត​ខ្ញុំ​មាន​ជម្ងឺ​ ​សូមឲ្យ​លោក​ជា​បងប្អូន​ប្រុស​របស់ខ្ញុំ​និមន្ត​មក​ ​ខ្ញុំ​ប្រាថ្នា​ឲ្យ​លោក​ជា​បងប្អូន​ប្រុស​និមន្ត​មក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បងប្អូន​ស្រី​បាន​បញ្ជូន​បម្រើ​មក​ហើយ​ ​ភិក្ខុ​គប្បី​ទៅ​ ​ដោយ​សត្តាហ​ករណីយ​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636829969545485673
ទៅកាន់ទំព័រ៖