ព្រះត្រៃបិដក ភាគ ០៧

បង្វិល​រទេះ​មក​ឈប់​នៅ​ក្បែរ​ក្លោងទ្វារ​ខាងក្រៅ​អារាម​ ​ដោយ​ប៉ង​ថា​ ​យើង​ទាំងឡាយ​នឹង​បាន​នូវ​លំដាប់​ ​(​ទីកន្លែង​)​ ​ក្នុង​កាលណា​ ​យើង​នឹង​ធ្វើ​ភត្ត​ ​(​ថ្វាយ​សង្ឃ​)​ ​ក្នុង​កាលនោះ​។​ ​(​ចួន​ពេលនោះ​)​ ​មហាមេឃ​ក៏​ទូទឹម​ឡើង​។​ ​គ្រានោះ​ ​ពួក​មនុស្ស​ទាំងអម្បាល​នោះ​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ទូល​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​មនុស្ស​អ្នក​នៅក្នុង​ជនបទ​ ​ផ្ទុក​អម្បិល​ខ្លះ​ ​ប្រេង​ខ្លះ​ ​អង្ករ​ខ្លះ​ ​ខាទនីយាហារ​ខ្លះ​ច្រើនមុខ​ ​ក្នុង​រទេះ​ទាំងឡាយ​ ​ហើយ​មក​ឈប់​នៅ​ក្បែរ​ក្លោងទ្វារ​នេះ​ ​ចួន​ពេលនោះ​ ​មហាមេឃ​ក៏​ទូទឹម​ឡើង​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​មនុស្ស​អ្នក​នៅក្នុង​ជនបទ​ទាំងនោះ​ ​គួរ​ប្រតិបត្តិ​ដូចម្តេច​ទៅ​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ណ្ហើយចុះ​ ​បើ​សង្ឃ​ប្រាថ្នា​នៅ​ទីណា​ ​គឺជា​វិហារ​ក្តី​ ​អឌ្ឍយោគ​ក្តី​ ​ប្រាសាទ​ក្តី​ ​ប្រាសាទ​ត្រងិល​ក្តី​ ​គូហា​ក្តី​ ​ដែល​នៅ​ចុងក្រោយ​គេ​ ​សង្ឃ​ចូរ​សន្មត​ ​(​នូវ​ទីនោះ​)​ ​ឲ្យ​ជា​កប្បិយ​ភូមិ​ ​ហើយ​ឲ្យ​អ្នកជនបទ​ទាំងនោះ​ ​នៅក្នុង​ទីនោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​គប្បី​សន្មត​យ៉ាងនេះ​ ​គឺ​ភិក្ខុ​ជា​អ្នក​ឆ្លាស​ ​ប្រតិពល​ ​គប្បី​ប្តឹង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​វិហារ​ឈ្មោះ​នេះ​ ​ឲ្យ​ជា​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636830113851559508
ទៅកាន់ទំព័រ៖