ព្រះត្រៃបិដក ភាគ ០៧
កប្បិយភូមិ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតវិហារឈ្មោះនេះ ឲ្យជាកប្បិយភូមិ។ ការសន្មតវិហារឈ្មោះនេះ ឲ្យជាកប្បិយភូមិ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀម បើមិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីនិយាយឡើង។ សង្ឃបានសន្មតវិហារឈ្មោះនេះ ឲ្យជាកប្បិយភូមិហើយ។ ការសន្មតនេះ សមគួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ សម័យនោះឯង មនុស្សទាំងឡាយដាំបបរ ដាំបាយ ស្លសម្ល ចិញ្ច្រាំសាច់ ពុះឧស ធ្វើសំឡេងគឹកកង ក្នុងកប្បិយភូមិ ដែលសង្ឃសន្មតឲ្យនោះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់តើនឡើងក្នុងវេលាបច្ចូសសម័យនៃរាត្រី បានឮសំឡេងគឹកកងខ្លាំង ខ្ញៀវខ្ញារ
(១) លុះឮហើយ ទើបទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកសួរថា ម្នាលអានន្ទ សំឡេងគឹកកងខ្លាំង ខ្ញៀវខ្ញារនោះ តើជាសំឡេងអ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយដាំបបរ ដាំបាយ ស្ល
(១) សំឡេងដូចក្អែកកញ្ជ្រៀវ។
ID: 636830114206879831
ទៅកាន់ទំព័រ៖